កបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ តាមរយ:អាជ្ញាធរខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋចំនួន៥៥៣គ្រួសារដែលមានជីវភាពខ្វះខាត នៅក្នុងឃុំពាមបាង

កបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ តាមរយ:អាជ្ញាធរខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋចំនួន៥៥៣គ្រួសារដែលមានជីវភាពខ្វះខាត នៅក្នុងឃុំពាមបាង

(កំពង់ធំ)÷ឯកឧត្តម អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាអមដំណើរដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ  និងលោកជំទាវ បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋ ចំនួន៥៥៣គ្រួសារ ដែលមានជីវភាពខ្វះខាតនៅឃុំពាមបាងស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ហើយការផ្តល់ស្បៀងអាហារថ្ងៃនេះ គឺមិនបានបែងចែកវណ្ណៈពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង ដើម្បីយកទៅប្រើប្រាស់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយកំរិតផងដែរ។

ឯកឧត្តម អ៊ុយ សំអាត បានថ្លែងថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងធ្វើមានការអភិវឌ្ឍដោយបានដាក់ចេញនូវគោលនយោបាយ និងកំណែទម្រង់ផ្សេងៗឱ្យកាន់ប្រសើរឡើង ទាំងផ្នែកធនធានមនុស្ស សន្តិសុខ សេដ្ឋកិច្ច វប្បធម៌។ ដើម្បីភាពរីកចម្រើននិងប្រែក្លាយទៅជា ប្រទេសអភិវឌ្ឍក្នុងពេលខាងមុខ។ ដោយមានយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដោយរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ធ្វើឱខេត្តកំពង់ធំមានការអភិវឌ្ឍលើគ្រប់វិស័យ គាំទ្រនិងលើកកម្ពស់ សកម្មភាពការងាររដ្ឋបាល ការងារមនុស្សធម៌ ការដោះស្រាយនូវសំណូមពរ ផ្សេងៗរបស់មូលដ្ឋាន។

 

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *