ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទិន្នផល-ការដាំដុះដំណាំពោត របស់ប្រជាកសិករ និង និងកសិដ្ឋានចិញ្ចឹមឃ្មុំសហគមន៍ (ចំការគ) ស្ថិតក្នុងភូមិកំពង់ត្រុំ-កោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម

ថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទិន្នផល-ការដាំដុះដំណាំពោត របស់ប្រជាកសិករ និង និងកសិដ្ឋានចិញ្ចឹមឃ្មុំសហគមន៍ (ចំការគ) ស្ថិតក្នុងភូមិកំពង់ត្រុំ-កោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ស្ថិតនៅចំណុច ចំការគ ភូមិកំពង់ត្រុំ ដើម្បីសិក្សាលទ្ធភាពក្នុងការប្រែក្លាយតំបន់នេះទៅជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រស់ស្អាតមួយទៀត នាពេលអនាគត បន្ទាប់ពីឆ្នេរខ្សាច់កោះប៉ែន។     

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *