ក្រមប្រតិបត្តិទាំង១០ប្រការ តាមទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលយើងគួរយល់ដឹង!

ក្រមប្រតិបត្តិទាំង១០ប្រការ តាមទស្សនវិជ្ជាព្រះពុទ្ធសាសនា ដែលយើងគួរយល់ដឹង!

 

ប្រការរួមមាន ៖

១-ទាន ៖

គឺជាការធ្វើអំណោយ មេត្តា ព្រហ្មវិហាធម៌ ភាពល្អនៃចិត្ត ការយក អាសារ សេចក្តីសង្គ្រោះការឧបត្ថម្ភដល់នរណាម្នាក់ដែលខ្លួនថាគួរធ្វើ ប៉ុន្តែ មនុស្សម្នាក់ៗមានទានជាប់ខ្លួនជានិច្ច គ្រាន់តែអ្នកខ្លះ មានតិច ឬច្រើន ប៉ុណ្ណោះ។

២-សីល ៖

គឺការប្រព្រឹត្តល្អ ដោយការក្សាសីល ៥ ឬ សីល ១០ មួយដងមួយកាល។

៣-បរិច្ចាគ ៖

គឺជាការលះបង់នូវសេចក្តីសុខ សេចក្តីកំណាញ់ ហើយបរិច្ចាគ ដើម្បីផលប្រយោជន៍រួម ប្រយោជន៍សង្គម ប្រយោជន៍សាធារណៈ មិន ចំពោះនរណាម្នាក់ឡើយ ឬក្រុមណាមួយឡើយ ជាពិសេសការបម្រើផល ប្រយោជន៍រួម។

៤-អាជ្ជវ ៖

គឺសេចក្តីទៀងត្រង់ និងភាពបរិសុទ្ធ។

៥-មទ្ទវ ៖

គឺមានសេចក្តីទន់ភ្លន់ បរិសុទ្ធស្អាតស្អំ និងសុភាពរាបសា។

៦-តបៈ៖

គឺជាការអប់រំប្រដៅចិត្តឲ្យលុះក្នុងសេចក្តីស្ងប់ និងការប្រមាណចេះព្យាយាមកម្ចាត់នៅសេចក្ដីអាក្រក់ចេញពីខ្លួន និងក្នុងសង្គម ដែលធ្វើឲ្យជនអាក្រក់មិនហ៊ានប្រព្រឹត្តអំពើអាក្រក់ ធ្វើឲ្យមនុស្សល្អចូលចិត្តប្រព្រឹត្តតែ អំពើល្អ ដើម្បីឲ្យប្រទេសជាតិមានកម្លាំងជាចាំបាចក្នុងការអភិវឌ្ឍជាតិ។

៧-អក្កោធនៈ ៖

មិនសំដែងអាការៈច្រងេងច្រងាងទទឹងទិស គឺមិនធ្វើឱ្យគេខឹង។

៨-អវិហិង្សា ៖

គឺការមិនបៀតបៀនអ្នកដទៃ ដោយមិនធ្វើឲ្យគេឯងក្តៅក្រហាយ រងទុក្ខ ដែលជាសេចក្តីស្រឡាញ់ និងស្វែងរកសុខសន្តិភាព។ ការមិន រំលោភឬ បំពានអ្នកដទៃ គឺការគោរពសិទ្ធិមនុស្ស មិនសងសឹក ហ៊ានទទួល ឆាប់មើលឃើញកំហុសរបស់ខ្លួន ដោយពុំចាប់កំហុសអ្នកដទៃខុសបែបបទ។

៩-ខន្តី៖

គឺការអត់ធន់តស៊ូអំណត់រាល់បញ្ហាអ្វីៗដែលយើងជួបប្រទះកាលគ្រាកន្លងមកនៅក្នុងជីវិតរបស់យើង
ម្នាក់ៗ។

១០-អវិរោធន ៖

គឺជាការមិនបំពានលើសីលធម៌ មិនបំពានលើច្បាប់ដូចជាច្បាប់ក្នុងខ្លួន ច្បាប់ធម្មជាតិ ច្បាប់សង្គម និងច្បាប់ប្រពៃណី៕

រៀបរៀងដោយ ៖ សរ រិទ្ធី

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *