ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ លទ្ធផល នៃការវាយតម្លៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងសេវាសង្គម នឹងប្រកាសនៅថ្ងៃសន្និបាតរបស់រដ្ឋបាលខេត្តកំពង់ចាម​

ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ លទ្ធផល នៃការវាយតម្លៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងសេវាសង្គម នឹងប្រកាសនៅថ្ងៃសន្និបាតរបស់រដ្ឋបាលខេត្តកំពង់ចាម​

កំពង់ចាម​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា​ បានថ្លែងថា «លទ្ធផល នៃការវាយតម្លៃ ចលនាការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងសេវាសង្គម សម្រាប់រដ្ឋបាលឃុំ​ សង្កាត់ នឹងប្រកាសនៅថ្ងៃសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកំពង់ចាម​ នាថ្ងៃខាងមុខនេះ» ។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងសេវាសង្គមសម្រាប់រដ្ឋបាលឃុំ សង្កាត់ នាព្រឹកថ្ងៃទី​៣​ ខែមករា​ ឆ្នាំ​២០២៥​ ក្រោមវត្តមាន​ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម​ ។

មានប្រសាសន៍នាឱកាសនោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា​ កិច្ចប្រជុំនេះ មានគោលបំណង ដើម្បី ពិនិត្យទៅលើការដាក់ពិន្ទុ ចំពោះចលនាប្រលងប្រណាំង គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងសេវាសង្គមក្នុងខេត្តកំពង់ចាម ដើម្បីកំណត់នូវឃុំ សង្កាត់ ដែលត្រូវបានជ័យលាភី ក៏ដូចជា ការរៀបចំនូវយុទ្ធសាស្រ្តក្នុងការអនុវត្តបន្ត សម្រាប់ឆ្នាំ២០២៥ ។

ជាមួយគ្នានោះ​ ឯកឧត្ដមអភិបាលខេត្ត​ បានបញ្ជាក់ថា​ ចលនាប្រលងប្រណាំងនេះដែរ ក៏ជាផ្នែកមួយ នៃការបំពេញឱ្យគ្នាទៅវិញទៅមក គឺបំពេញ ដើម្បី ជម្រុញដល់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលផង គោលនយោបាយរបស់ក្រសួងមហាផ្ទៃផង និងដល់អគ្គស្នងការនគរបាលជាតិផង ដើម្បីឱ្យគោលនយោបាយ របស់រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបានជោគជ័យផងដែរ ៕

       

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *