ស.ស.យ.ក.ស្រុករុក្ខគិរី បានរៀបចំពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មី ចំនួន ៥៤រូប ក្រោមអធិបតីភាព លោក ម៉ម ដារ៉េត ប្រធានក្រុមប្រឹក្សា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅទីស្នាក់ការ ស.ស.យ.ក.ស្រុករុក្ខគិរី

នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ស.ស.យ.ក.ស្រុករុក្ខគិរី បានរៀបចំពិធីសំណេះសំណាល និងបញ្ចូលសមាជិកថ្មី ចំនួន ៥៤រូប ក្រោមអធិបតីភាព លោក ម៉ម ដារ៉េត ប្រធានក្រុមប្រឹក្សា សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅទីស្នាក់ការ ស.ស.យ.ក.ស្រុករុក្ខគិរី។ ក្នុងឱកាសនោះ លោក ម៉ម ដារ៉េត បានជម្រាបជូនដល់សមាជិក សមាជិកា អំពីបុព្វហេតុ ចក្ខុវិស័យ បេសកកម្មចម្បងៗ របស់ ស.ស.យ.ក និង ការចូលរួមសកម្មភាពរបស់ ស.ស.យ.ក. ក្នុងដំណើរវិវឌ្ឍន៍របស់កម្ពុជា និងសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក ឆ្លៀតក្នុងឱកាសនោះលោកក៏បានជម្រាបជូនដល់សមាជិក សមាជិកា ត្រូវផ្សព្វផ្សាយអំពីការទទួលសមាជិក ស.ស.យ.ក ថ្មី តាមការណែនាំរបស់ ឯកឧត្តម ស រដ្ឋា ប្រធាន ស.ស.យ.ក.ខេត្តបាត់ដំបង ជាចុងក្រោយ លោក ម៉ម ដារ៉េត ក៏បានជម្រាបជូនដល់សមាជិក សមាជិកា ដែលបានចូលរួមថា ថ្នាក់ដឹកនាំនឹងត្រៀមបញ្ជូនក្រុមការងារ ដើម្បីបើកវគ្គបណ្តុះបណ្តាល វគ្គសិក្សា ជំនាញផ្សេងៗ ដោយឥតគិតថ្លៃជូនដល់ សមាជិក សមាជិកា ប្អូនៗសិស្សានុសិស្ស ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុករុក្ខគិរី នៅពេលខាងមុខនេះផងដែរ។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *