លោក កែវ ហុង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានពាំនាំនូវការសួរសុខទុក្ខ និងអំណោយដ៏ថ្លៃថ្លាជាសម្ភារៈ និងថវិការបស់ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា សោមពិសិដ្ឋ ផ្ដល់ជូនឯកឧត្តម អ៊ុក សាខន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានមន្ទីរគណបក្សខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ នារាជធានីភ្នំពេញ ៕