ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ត ហ៊ុនម៉ានី ខេត្តរតនគិរី ចំនួន ៣៧នាក់ ក្រោមអធិបតីយភាពលោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន  អភិបាលនៃគណៈអភិបាលខេត្តរតនគិរី​ និង​មាន​កិច្ច​សហការជាមួយមន្ទីរសុខាភិបាលខេត្តរតនគិរី មន្ទីរជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី យុវជនស្រឡាញ់សន្តិភាព និងប្រជាពលរដ្ឋ សរុបមានអ្នកចូលរួមចំនួន ១៨០នាក់ ស្រី ៧៤នាក់ ដែលចូលរួម និងស្ម័គ្រចិត្តចូលរួមបរិច្ឆាគឈាម ដើម្បីអបអរ ថ្ងៃនៃសេចក្តីស្រឡាញ់

នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ គឺជាថ្ងៃនៃសេចក្តីស្រឡាញ់ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុនម៉ានី ខេត្តរតនគិរី ដឹកនាំដោយ លោកវេជ្ជបណ្ឌិត អ៊ុង រតនា អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី សាខាខេត្តរតនគិរី  លោក ជា សានិត អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី និងជាប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី  លោកវេជ្ជបណ្ឌិត ផេង លីន អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ដម ហ៊ុន ម៉ានី លោកវេជ្ជបណ្ឌិត អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្ត ហ៊ុនម៉ានី ខេត្តរតនគិរី ចំនួន ៣៧នាក់ ក្រោមអធិបតីយភាពលោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្ត តំណាង ឯកឧត្តម ញ៉ែម សំអឿន  អភិបាលនៃគណៈអភិបាលខេត្តរតនគិរី​ និង​មាន​កិច្ច​សហការជាមួយមន្ទីរសុខាភិបាលខេត្តរតនគិរី មន្ទីរជុំវិញខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី យុវជនស្រឡាញ់សន្តិភាព និងប្រជាពលរដ្ឋ សរុបមានអ្នកចូលរួមចំនួន ១៨០នាក់ ស្រី ៧៤នាក់ ដែលចូលរួម និងស្ម័គ្រចិត្តចូលរួមបរិច្ឆាគឈាម ដើម្បីអបអរ ថ្ងៃនៃសេចក្តីស្រឡាញ់។

ចំនួនឈាមដែលសបុរសជនបានបរិច្ចាគសរុបមានចំនួន ៧៧Sac ប្រើការបាន ៧២ Sac ។
មានឈាមប្រភេទ៖
-A+   ១៣ Sac
-B+   ៣០ Sac
-AB+   ៨ Sac
-O+   ២១ Sac ។

 

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *