ករណីកាប់ប្លន់ជនជាតិបរទេស នៅខណ្ឌសែនសុខ

ករណីកាប់ប្លន់ជនជាតិបរទេស នៅខណ្ឌសែនសុខ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបបានក្រុមជនសង្ស័យចំនួន៧នាក់
=============
May be an image of 5 peopleMay be an image of 3 people, segway and street
កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៤៖០០នាទីមានករណីប្លន់ (ប្រេីកាំបិតកាប់ទៅលេីបុរសជនជាតិកូរ៉េ​ ឲ្យរងរបួសត្រង់ចំណុច​ថ្ពាល់ខាងឆ្វេង ដេីម្បីប្លន់យកទ្រព្យសម្បត្តិ)​។
​ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
លុះដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥៖៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ដូចខាងក្រោម៖​
១.​ ឈ្មោះ ពេញ​ សុភណ្ឌ​ ភេទប្រុស​ អាយុ​១៦ឆ្នាំ​
២.​ ឈ្មោះ​ ណុប​ ដាវីត​ ភេទប្រុស​ អាយុ​១៥ឆ្នាំ
៣.​ ឈ្មោះ​ ផល​ សម្ភស់​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​
៤.​ ឈ្មោះ​ សុខ​ ធា​សុភា​ ភេទប្រុស​ អាយុ​១៥ឆ្នាំ
៥.​ ឈ្មោះ​ ហាក់​ ម៉េងឈី​ ភេទប្រុស​ អាយុ​១៦ឆ្នាំ
៦.​ ឈ្មោះ​ សម្បត្តិ​ សន្យា​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​
៧.​ ឈ្មោះ​ អាន​ ដេវីត​ ភេទប្រុស​ អាយុ​១៦ឆ្នាំ
May be an image of 8 people, scooter, motorcycle and textMay be an image of 5 people, motorcycle, segway, scooter and street
ត្រង់ចំណុច ផ្លូវបេតុង​ ភូមិក្មួញ សង្កាត់ក្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពីការសាកសួរជនសង្ស័យ​ទាំង​៧នាក់ សុទ្ធតែមានការពាក់ពន្ធនឹងអំពេីកាប់ប្លន់ក្នុងរាជធានីភ្នំពេញកន្លងមក​។ ដោយឡែកក្នុងចំណោមជនសង្ស័យទាំង​៧នាក់​ មានជនសង្ស័យម្នាក់​ គឺបានចូលរួមប្រព្រឹត្តបទល្មេីសកាប់ប្លនទៅលេីជនជាតិកូរ៉េ​ កាលពីថ្ងៃទី១០​ ខែកុម្ភ:​ ឆ្នាំ២០២៤​ រួមទាំងបក្ខពួកផ្សេងទៀត​។
បច្ចុប្បន្ននាយយកដ្ឋានបានប្រគល់ឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ​ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕
ប្រភព: នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
 Credit : Facebook
ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *