រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយនិងទូរគមនាគមន៍ បានដឹកនាំកិច្ចប្រជុំរួមគ្នាពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន» ដើម្បីបែងចែកតួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់របស់ក្រសួងទាំងពីរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងអង្គភាពជំនាញនៃក្រសួងទាំងពីរ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។










