ថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥
នៅវេលាម៉ោង 10:45 ព្រឹក រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ បានទទួលដំណឹងពីក្រុមហ៊ុន ខេ ប៊ី អេច ខនស្រ្តាសិន អភិវឌ្ឍន៍ប្រឡាយម័របានប្រទះឃើញគ្រាប់មិទាន់ផ្ទុះចំនួន ០២ គ្រាប់ នៅចំណុចកន្លែងបុកស៊ីផាយជាប់ស្ពានដែកប្រឡាយម័រតនៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានដំណឹងពីក្រុមហ៊ុនខាងលើ រដ្ឋបាលសង្កាត់បានរាយការណ៍ទៅជូនលោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ដើម្បីសុំអន្តរាគមន៍ រហូតមកដល់វេលាប្រមាណជាម៉ោង 3:40 រសៀល ក្រុមជំនាញស៊ីម៉ាក់បានមកទទួលយកគ្រាប់នេះទៅរក្សាទុក នឹង កម្ទេចចោលនៅពេលក្រោយ។