វគ្គសិក្ខាសាលាស្តីពីការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្រ្តីដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ក្នុងក្របខណ្ឌច្បាប់
========
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញអញ្ជើញជាធិបតីភាពបើកវគ្គសិក្ខាសាលាស្តីពីការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្រ្តីដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ក្នុងក្របខណ្ឌច្បាប់
ភ្នំពេញ៖នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាពបើកវគ្គសិក្ខាសាលាស្តីពីការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានស្រ្តីដើម្បីពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ក្នុងក្របខណ្ឌច្បាប់
សិក្ខាសាលានេះរៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)និងមានការជួយឧបត្ថម្ភជ្រោមជ្រែងពីសំណាក់អង្គការយូណេស្កូ(UNESCO)។
Credit : Facebook