ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា សាលាភូមិន្ទរដ្ឋបាល សម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ក្នុងគោលបំណងផ្សារភ្ជាប់មនសិការ វិជ្ជាជីវៈ ជាមន្ត្រីរាជការ។ ការលើកឡើងបែបនេះ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។