ភ្ញៀវទេសចរប្រមាណជាង៨ម៉ឺននាក់បានទស្សនា ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត
រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រី (Equinox) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអន្តរជាតិ ចំនួន៨៥,៤៥៣នាក់ ដោយក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន១៤,២៣៣នាក់ បានមកទស្សនាទិដ្ឋភាព សមរាត្រី (Equinox) ថៃ្ងរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត៕
រូបភាព៖លោក យី សុថា,រដ្ឋ ផល្លី , ជា វណ្ណៈ , ភោគ ជា