អតិផរណារបស់សិង្ហបុរីថយចុះដល់កម្រិតទាបក្នុងរយៈពេល ៤ឆ្នាំ
សិង្ហបុរី៖ អត្រាអតិផរណារបស់ប្រទេសសិង្ហបុរី ថយចុះដល់កម្រិតទាប ក្នុងរយៈពេល ៤ឆ្នាំ ដោយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់កើនឡើងត្រឹមតែ ០,៩% ធៀបនឹងឆ្នាំមុនត្រឹមខែកុម្ភៈ នៅឆ្នាំ២០២៥។
កម្រិតអតិផរណានេះគឺទាបជាងការព្យាកររបស់អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ដែលបានព្យាករថាកំណើនអតិផរណាជាមធ្យមចន្លោះពី ១,៥% ទៅ ២,៥% សម្រាប់ឆ្នាំនេះ។
អតិផរណាស្នូលដោយមិនរាប់បញ្ចូលថ្លៃស្នាក់នៅ និងថ្លៃដឹកជញ្ជូនឯកជន ក៏បានថយចុះដល់ ០,៦% ផងដែរ។
ប្រភព៖ CNBC