សម្ដេចតេជោ ហ៊ុន សែន ៖«ខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល គ្រូពេទ្យបានឲ្យចេញពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ»
នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «បើទោះជាខ្ញុំកំពុងប្រឈមជាមួយនឹងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់ នាពេលដ៏ខ្លីខាងមុខនេះក្តី តែខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបាន ធូរស្រាល។
ព្រឹកមុិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញ ពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារ និងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញនៅថ្ងៃទី២៩ ខែមីនា ដើម្បីពិនិត្យសាជាថ្មី។
យោងលើពេលវេលានេះ ខ្ញុំគិតថាបើទោះភរិយាខ្ញុំត្រូវបានអនុញ្ញាតឲ្យចេញ ពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញ ថ្ងៃ២៩ ឬ៣០មីនា ក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំ ដែលអាចនឹងលាចាកលោកនៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃ២៨ស្អែកនេះបានដែរ។ (ព័ត៌មានប៉ាន់ស្មានរបស់គ្រូពេទ្យដែលព្យាបាលបងប្រុសខ្ញុំ)។
តែទោះយ៉ាងណាក៏ខ្ញុំបានបន្ថយការ លំបាកលើរឿងពីរក្នុងពេលតែមួយដូច ពីម្សិលមិញ៕
ប្រភព៖ ក្រសួងព័ត៌មាន