រដ្ឋបាលស្រុកជើងព្រៃ សូមធ្វើការបំភ្លឺជូនសាធារណៈជន ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះគណនីហ៊្វេសប៊ុកឈ្មោះ ” Pen Sokhun ដែលបានបង្ហោះវីឌេអូ ស្នើសុំឱ្យប្រមុខថ្នាក់ដឹកនាំជួយ ដោយចោទថាអាជ្ញាធររំលោភយកដីរបស់គាត់”

រដ្ឋបាលស្រុកជើងព្រៃ សូមធ្វើការបំភ្លឺជូនសាធារណៈជន ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចំពោះគណនីហ៊្វេសប៊ុកឈ្មោះ ” Pen Sokhun ដែលបានបង្ហោះវីឌេអូ ស្នើសុំឱ្យប្រមុខថ្នាក់ដឹកនាំជួយ ដោយចោទថាអាជ្ញាធររំលោភយកដីរបស់គាត់” ។
រដ្ឋបាលស្រុកជើព្រៃសូមធ្វើការបំភ្លឺដូចខាងក្រោម៖
១-ដីរបស់លោកយាយ មាស អ៊ុត ក្នុងប័ណ្ណកម្មសិទ្ធិមានទំហំ ៤.២១ម៉ែត្រ ប៉ុន្តែគាត់បានកាន់កាប់រំលោភយកដីសល់ចំនួន ០.៥ម៉ែត្រ និងដីកម្មសិទ្ធិឈ្មោះ គង់ គីមហេង ចំនួន០.២ម៉ែត្រ ។
២-ដីកម្មសិទ្ធិលោកយាយ មាស អ៊ុត និងដីកម្មសិទ្ធិ លោក គង់ គីមហេង មិនជាប់គ្នាទេ នៅសល់ចន្លោះ ០.៥ម៉ែត្រ តាមគំនូសប្លង់ជាប្រព័ន្ធ។
៣-លោកយាយ មាស អ៊ុត បានប្តឹងផ្តល់តាមប្រព័ន្ធតុលាការ ប៉ុន្តែចាញ់ក្តីទាំងបីថ្នាក់ (សាលាដំបូង សាលាឧទ្ធរ និងតុលាការកំពូល) តាំងពីឆ្នាំ២០១០។
៤-លោកយាយ មាស អ៊ុត បានសង់ផ្ទះឈើជាប់ដោយភ្ជាប់យកជញ្ជាំងថ្មផ្ទះរបស់ លោក គង់ គីមហេង ធ្វើជាជញ្ជាំងផ្ទះតែម្តង (ដំបូលឈើ ជញ្ជាំងថ្ម)
៥-ជញ្ជាំងផ្ទះ លោក គង់ គីមហេង ឃ្លាតពីព្រំដីប្រវែង ០.២ម៉ែត្រ ( តាមគំនូស់ប្លង់)
៦-ព្រះរាជអាជ្ញាខេត្តកំពង់ចាម បានចុះអនុវត្តសាលាដីកា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ម្តងរួចហើយ
៧-លោកយាយ មាស អ៊ុត មិនព្រមឱ្យភាគីខាងទៀត (ផ្ទះលោក គង់ គីមហេង)រុះរើផ្ទះចាស់ធ្វើផ្ទះថ្មី
រដ្ឋបាលស្រុកសូមបញ្ជាក់ថារឿងលោកយាយ មាស អ៊ុត យកដីដែលនៅសល់ និងមកតោងជញ្ជាំងនេះ គឺគ្មានអាជ្ញាធរ និងម្ចាស់ផ្ទះរករឿងគាត់ទេ ។ ប៉ុន្តែដើមហេតុដោយសារផ្ទះរបស់លោក គង់ គីមហេង មានលក្ខណៈចាស់ ទ្រុឌទ្រោម (សល់តាំងពីសម័យបារាំង) ត្រូវធ្វើការរុះរើសាងសង់ថ្មី ដើម្បីសុវត្ថិភាពក្នុងការរស់នៅ ប៉ុន្តែភាគីខាងលោកយាយ មាស អ៊ុត ធ្វើការហាមខាត់។
ដោយផ្អែកតាមឯកសារពាក់ព័ន្ធ និងសំណើរបស់ភាគីលោក គង់ គីមហេង ព្រមទាំងផ្ទះចាស់ទ្រុឌទ្រោម ទើបនៅព្រឹកថ្ងែទី២៥ ខែមីនា ឆ្នាំ២០២៥ លោក គឹម បូរ៉ាឌី អភិបាលរងស្រុក តំណាងលោក អភិបាលស្រុក ដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យ និងរុះរើផ្ទះចាស់ថ្មី ដើម្បីសាងសង់ថ្មី។
ដូចនេះរដ្ឋបាលស្រុក សូមធ្វើការបដិសេធន៍ចោលទាំងស្រុកចំពោះការលើកឡើងរបស់លោក យាយ មាស អ៊ុត ថា” អាជ្ញាធរ ភូមិ ឃុំ ស្រុក ចុះរុះរើផ្ទះគាត់ដើម្បីយកដីនោះទេ។
សូម សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រី សាធារណៈជនទាំងអស់ជ្រាបជាព័ត៌មាន សូមអរគុណ។
 
ប្រភព៖ រដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពងចាម
ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *