JICA គាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរួមចំណែកសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល
=========
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម TANAKA Akihiko ប្រធាន JICA នៅក្នុងជំនួបជាមួយនៅទីស្នាក់ការ JICA ទីក្រុងតូក្យូ។
តាមរយៈការលើកឡើងក្នុងបណ្តាញសង្គមតេលេក្រាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា JICA គាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីរួមចំណែកសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ដោយ៖ កន ចំណាន