ក្នុងដំណើរអញ្ជើញចុះជួបសួរសុខទុក្ខកងទ័ពនៅកងពលតូចអន្តរាគមន៍លេខ៦ ព្រំដែន កម្ពុជា-ថៃ, នៅរាត្រីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំក្រុមការងារ ថ្វាយផ្កាភ្ញី និងអុជធូបបួងសួងសុំសេចក្តីសុខសេក្តីចម្រើន ជូនដល់ក្រុមការងារ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ពីបារមីលោកឪសួង (ទេវតាដើរដី) ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ដោយបានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តភពីសំណាក់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋ ស្ថិតក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។