បង្ក្រាបទីតាំងឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយ ដកហូតបានជាង៤ម៉ឺនដប
សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំងឃ្លាំង ផលិតស្រាក្លែងក្លាយ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រឹបអូស ស្រាយលាយ និងស្រា ក្លែងក្លាយ ជាង៤ម៉ឺនដប។ ប្រតិបត្តការនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។ ក្រោយពីការត្រួតពិនិត្យបានរកឃើញមានផលិតផលស្រាក្លែងក្លាយ ជាច្រើនប្រភេទ រួមឧបករណ៍ សម្ភារៈ ស្រា សម្រាប់លាយ និងសំបកដប កេសទទេ សម្រាប់ច្រកចូលទៅតាមប្រភេទដបស្រា មានម៉ាកល្បី របស់ក្រុមហ៊ុននានា ដែលរួមាន ស្រាសម្រាប់លាយ២៨៩កេស ស្មើនឹង ៣៣៩៦ដប ស្រាក្លែងក្លាយ ចំនួន ៨០កេស ស្មើនឹង ៩១៦ដប ឧបរកណ៍កែច្នៃ សំបកដប និងកេសទទេ មួយចំនួនទៀត៕