ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រសួងអធិការកិច្ច ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រសួងអធិការកិច្ច ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រួមជាមួយថ្នាក់ដឹកក្រសួង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងបាននាំយកកន្រ្តកផ្លែឈើ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់លោក ណុប រីណា អនុប្រធានការិយាល័យ នៃក្រសួងអធិការកិច្ច ដែលមានបញ្ហាសុខភាព កំពុងសម្រាកព្យាបាលនៅអគារតម្រងនោម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ការចុះសួរសុខទុក្ខនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ចំពោះមន្ត្រីរាជការក្រោមឱវាទ និងដោយមើលឃើញអំពីនូវទុក្ខលំបាករបស់មន្ត្រីក្រសួងអធិការកិច្ច ដែលបានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត បំពេញការងារជូនអង្គភាព ក៏ដូចជាចូលរួមបម្រើជាតិ និងប្រជាជន ប្រកបដោយស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់៕

  

Credit : Facebook

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *