ក្រុមការងារចុះមូលដ្ឋានឃុំរស្មីសាមគ្គី
ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
រសៀលថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី១៩ខែមេសា ឆ្នាំ២០២៥ ។
– ឯកឧត្តមវេជ្ជបណ្ឌិត ឌឿន វុទ្ធា ប្រធានក្រុមការងារចុះជួយឃុំរស្មីសាមគ្គី
– លោក យឿង ភឿន ប្រធានគណៈកម្មាធិការបក្សឃុំ
– ឯកឧត្តម លោកជំទាវ អស់ លោក លោកស្រី អនុប្រធានចុះមូលដ្ឋាន ឃុំរស្មីសាមគ្គី សរុបចំនួន ១៤រូប បានមានវត្តមានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកឱរ៉ាល់ ខែមេសា និងលើកទិសដៅភារកិច្ចខែឧសភា ឆ្នាំ២០២៥ ក្រោមធិបតីភាពដ៍ខ្ពង់ខ្ពស់
ឯកឧត្តម ប៊ិន ត្រឈៃ សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និង ជាប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សនិងលើកទិសដៅភារកិច្ចបន្ត។ ដោយការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធានការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម ប្រធាន អនុប្រធាន ឃុំទាំង៥ និងគណៈកម្មាធិការគណបក្សស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី សរុបប្រមាណ ១២០នាក់ ស្រី១៨នាក់ នៅសាលប្រជុំនៃគណបក្សស្រុកឱរ៉ាល់