ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ លោក Wood Huang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Hi-Park ដែលមានទីតាំងនៅខេត្តស្វាយរៀង

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយ លោក Wood Huang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Hi-Park ដែលមានទីតាំងនៅខេត្តស្វាយរៀង

នៅព្រឹកថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក Wood Huang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Hi-Park ដែលមានទីតាំងនៅខេត្តស្វាយរៀង និងមានរោងចក្រចំនួន១១ ដែលបានបង្កើតឱកាសការងារដល់ប្រជាជនកម្ពុជាជិត២ម៉ឺននាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍ ជាមួយលោក Wood Huang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Hi-Park និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលបានផ្តល់ការលើកទឹកចិត្ត និងការគាំទ្រដល់អ្នកវិនិយោគ។

ជាការឆ្លើយតប លោក Wood Huang ប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Hi-Park បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបពិភាក្សាការងារ រាយការណ៍អំពីស្ថានភាពធុរកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាបានស្តាប់នូវសំណូមពរនានាផងដែរ។

ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការវិនិយោគ និងការអភិវឌ្ឍសង្គមជាតិ។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរ លោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស Hi-Park និងសហការី មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងការងារធុរកិច្ច នៅព្រះរាជាណាចក្រកម្ពុជា។

Credit : Facebook

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *