ព័ត៌មានទេសចរណ៍
==========
នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាមួយនឹងភ្ញៀវទេសចរណ៍សរុបចំនួន ៤៦៣ នាក់ (ស្រី ២៣៥ នាក់) ដែលមាន ២៤ សញ្ជាតិ ដែលភ្ញៀវទេសចរណ៍ភាគច្រើនគឺមានសញ្ជាតិសហរដ្ឋអាមេរិក (១៦៦ នាក់) និងអូស្ត្រាលី (១២៥ នាក់)។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ៖ នាវេលាម៉ោង ៦:៣០ នាទីព្រឹក ថ្ងៃចន្ទ ២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas ដែលមានប្រវែងបណ្តោយ ២១០,៥០ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ -៦ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤២២ នាក់ (ស្រី ១០០ នាក់) មាន ៤៦ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៤៦៣ នាក់ (ស្រី ២៣៥ នាក់) មាន ២៤ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (១៦៦ នាក់) និងអូស្ត្រាលី (១២៥ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ៨ ល្ងាច នៅថ្ងៃដដែល។
ប្រភពFB៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ