(បន្ទាយមានជ័យ)៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ សហការជាមួយមន្ដ្រី ក.ប.ប ការិយាល័យគយតំបន់៥ ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យរថយន្តដឹកបំណែកសាច់ជ្រូកបង្កក ស្ថិតនៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ ។
តាមការបញ្ជាក់ដោយមន្ត្រីជំនាញ មន្ត្រីយើងបានសហការត្រួតពិនិត្យទំនិញទាំងនោះមានរាយនាមដូចខាងក្រោម៖
១- អណ្តាតជ្រូក ចំនួន ១៨៦គីឡូក្រាម
២- ពោះវៀនជ្រូក ចំនួន ១៤៥គីឡូក្រាម
៣- ជើងជ្រូក ចំនួន ៨៧គីឡូក្រាម
៤- ត្រចៀកជ្រូកចំនួន ៣៨គីឡូក្រាម
៥- បេះដូងជ្រូក ចំនួន ១៣គីឡូក្រាម
៦- ក្រពះជ្រូក ចំនួន ៦០គីឡូក្រាម
៧- ឆ្អឹងជំនីជ្រូក ចំនួន ៦៥គីឡូក្រាម
៨- ថ្លើមជ្រូក ចំនួន ២៧គីឡូក្រាម សរុបទាំងអស់ចំនួន ៦២១គីឡូក្រាម។
ប្រភព: ក.ប.ប ខេត្តបន្ទាយមានជ័យ