ក្រសួងព័ត៌មាន និងក្រសួងអធិការកិច្ច ចុះអនុស្សរណៈជាមួយគ្នាលើកិច្ចសហប្រតិបត្តិការផលិត និផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងអធិការកិច្ច ឲ្យកាន់តែសម្បូរបែប ទាន់ពេលវេលា និងប្រកបដោយគុណភាព នៅលើប្រពន្ធ័ផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន ទាំងបុរាណ និងទំនើប,
អនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើហត្ថលេខាជាផ្លូវការរវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន