កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ នាយកដ្ឋានអធិការកិច្ចទី១ នាយកដ្ឋានអធិការកិច្ចទី២ និងនាយកដ្ឋានអធិការកិច្ចទី៣ នៃអគ្គនាយកដ្ឋានអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់
ព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ នាយកដ្ឋានអធិការកិច្ចទី១ នាយកដ្ឋានអធិការកិច្ចទី២ និងនាយកដ្ឋានអធិការកិច្ចទី៣ នៃអគ្គនាយកដ្ឋានអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានអធិការកិច្ចសរុបចំនួន ១១០នាក់ នៅសាលប្រជុំសម្តេចសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការក្រសួងអធិការកិច្ច