(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិ សិង្ហបុរី (SIMCC SG) មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (TBF) និងសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា (ស.អ.ម) បានសហការគ្នា រៀបចំព្រឹត្តិការណ៍ប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ាន អន្តរជាតិ ឆ្នាំ២០២៤ នៅទីតាំងសាលា Singapore (Cambodia) International Academy (SCIA)

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិ សិង្ហបុរី (SIMCC SG) មជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី (TBF) និងសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា (ស.អ.ម) បានសហការគ្នា រៀបចំព្រឹត្តិការណ៍ប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ាន អន្តរជាតិ ឆ្នាំ២០២៤ នៅទីតាំងសាលា Singapore (Cambodia) International Academy (SCIA) ដោយការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញផងដែរ ដោយនៅក្នុងនោះមានបេក្ខជនកម្ពុជាសរុបចំនួន ១,៣៩៦ នាក់មកពី១២៧ គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនទូទាំងប្រទេស បានមកចូលរួមប្រកួតប្រជែង។ សូមគូសបញ្ជាក់ផងដែរថានៅឆ្នាំ២០២៤នេះ មានបេក្ខជនសរុបចំនួន៣៥,៨៥២ នាក់ មកពី២៤ប្រទេសទូទាំងពិភពលោក។


លោក យ៉ែម សុភ័ណ្ឌ ប្រធានរៀបចំការប្រឡងគណិតវិទ្យាអន្តរជាតិសិង្ហបុរី ប្រចាំនៅកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន RT NEWS ថានេះជាឆ្នាំទី៦ គិតចាប់ពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ដែលលោករៀបចំការប្រកួតគណិតវិទ្យាអូឡាំព្យាដ សិង្ហបុរី-អាស៊ាន អន្តរជាតិនេះ ដោយមានបេក្ខជនចូលរួមសរុបចំនួន ៣,៥២០ នាក់ទូទាំងប្រទេស។
សម្រាប់ការប្រកួតនេះមានតែបេក្ខជនលំដាប់ពិន្ទុខ្ពស់បំផុត៤០ភាគរយនៃកម្រិតនីមួយៗអាចទទួលបានជ័យលាភី៖


១៖ លំដាក់ពិន្ទុខ្ពស់បំផុត៨ភាគរយ ទទួលបានជ័យលាភីមេដាយមាស
២៖ លំដាក់ពិន្ទុខ្ពស់បន្ទាប់១២ភាគរយ ទទួលបានជ័យលាភីមេដាយប្រាក់
៣៖ លំដាក់ពិន្ទុខ្ពស់បន្ទាប់២០ភាគរយ ទទួលបានជ័យលាភីមេដាយសំរឹទ្ធ
៤៖ លំដាក់ពិន្ទុខ្ពស់បន្ទាប់១០ភាគរយ ទទួលបានជ័យលាភីកិត្តិយស (វិញ្ញាបនបត្រអេលិកត្រូនិក)
៥៖ លំដាក់ពិន្ទុ៥០ភាគរយចុះក្រោម ទទួលបានវិញ្ញាបនបត្រចូលរួម (វិញ្ញាបនបត្រអេលិកត្រូនិក)
លោកបានបញ្ជាក់ផងដែរថា «ក្រដាសចម្លើយរបស់បេក្ខជនទាំង២៤ប្រទេសនឹងត្រូវបញ្ជូនទៅកាន់មជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិ សិង្ហបុរី (SIMCC SG) ដើម្បីធ្វើអត្រាកំណែ ហើយលទ្ធផលនឹងត្រូវបានប្រកាសនៅចុងខែមេសាខាងមុខនេះ។ លើសពីនេះទៅទៀត បេក្ខជនដែលចូលរួមការប្រឡងកម្មវិធីផ្សេងៗរបស់ SIMCC SG នឹងមានឱកាសសន្សំពិន្ទុដើម្បីទទួលបានអាហារូបករណ៍ផ្សេងៗ»។


លោក សរ រិទ្ធី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា បានលើកឡើងថា ការបង្កើតឱ្យមានការប្រកួតគណិតវិទ្យា អូឡាំព្យាដ សិង្ហបុរី-អាស៊ាន អន្តរជាតិ នៅកម្ពុជា នាឱកាសនេះ គឺជាផ្តល់ឱកាសដល់សិស្សានុសិស្សកម្ពុជា អាចបញ្ចេញសមត្ថភាពជាប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ ជាមួយប្រទេសនានានៅក្នុងតំបន់ និងសាកលលោក។ លោកបានបន្តទៀតថា មុខវិជ្ជាគណិតវិទ្យា បានជួយសម្រួលដល់ការងារប្រចាំថ្ងៃ បានយ៉ាងប្រសើរបំផុត សម្រាប់ដោះស្រាយបញ្ហាជាច្រើន ដែលកើតមាន​ទើ្បងក្នុងពិភព​លោ​កបានយ៉ាងប្រពៃ ដូចជា ការគណនា បូក ដក គុណ​ ចែក សុទ្ធតែត្រូវការ គណិតវិទ្យា ទាំងអស់​ ។ ក្នុងនោះការងារមួយចំនួនដូចជា ជំនួញ វិទ្យាសាស្រ្ដ វិស្វករ និងសំនង់ ល។ សុទ្ធតែត្រូវការគណិតវិទ្យាជាចាំបាច់។

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *